នុ៎ះជាធម៌របស់ពួកជនមិនមែនជាអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអរិយៈ នុ៎ះជាធម៌របស់ពួកពាល នុ៎ះមិនមែនធម៌របស់ពួកបណ្ឌិត នុ៎ះជាធម៌របស់ពួកអសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកសប្បុរស ពួកជនអ្នកឈ្លាសវៃ បានពោលយ៉ាងនេះហើយ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ បានពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌។
[៨៤] ពាក្យថាជនណា ពោលអួតខ្លួនដោយខ្លួនឯង អធិប្បាយថា អត្តា លោកពោលថា ខ្លួន។ ពាក្យថា ពោលអួតដោយខ្លួនឯង គឺបុគ្គលពោលអួតខ្លួនដោយខ្លួនឯង គឺថា ពោលអួត សំដែង និយាយ បំភ្លឺ បញ្ចេញថា អាត្មាអញជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី