ថាអាត្មាជាអ្នកមានលាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជៈបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់យថាសន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា ពោលអួតខ្លួនដោយខ្លួនឯង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនណា ដែលគេមិនបានសាកសួរនូវសីល និងវត្តរបស់ខ្លួន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយពោលនូវជនដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌។