សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ កិលេសជាគ្រឿងជាប់ កិលេសដូចភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញ៉ាំសត្វឲ្យកើត គ្រឿងញុំាងទុក្ខឲ្យកើត គ្រឿងចាក់ស្រេះ កិលេសជាតិដូចជាបណ្តាញ កិលេសជាតិហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ គ្រឿងញ៉ាំងអាយុឲ្យវិនាស តណ្ហាជាគំរប់ពីរ គ្រឿងតម្កល់ទុក គ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច ការស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងបុត្រ បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្តប្រាថ្នាក្រៃពេក តម្រេកខុសគន្លងធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាគ្រប់យ៉ាង កាមតណ្ហា ភវតណ្ហា វិភវតណ្ហា រូបតណ្ហា អរូបតណ្ហា និរោធតណ្ហា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា អន្លង់ គ្រឿងប្រកបទុក