ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងការជាប់ចំពាក់ទាំងនោះ គឺក្នុងហេតុជាគ្រឿងជាប់ចំពាក់ គឺទិដ្ឋិទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការជាប់ចំពាក់ទាំងនោះ។
[៩៩] អធិប្បាយពាក្យថា រមែងលះបង់ផង ប្រកាន់ផង នូវធម៌ ត្រង់ពាក្យថា រមែងលះបង់ គឺបុគ្គលលះបង់ដោយហេតុ ២ យ៉ាង គឺលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ ឬកាលមិនទាន់ដល់ លះបង់។
បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃកាត់ចោលថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងត្រូវទេ គណៈមិនមែនប្រតិបត្តិត្រូវទេ ទិដ្ឋិ មិនល្អទេ បដិបទា មិនមែនបញ្ញាតិ្តល្អទេ មគ្គ មិនមែនជាឧបាយស្រោចស្រង់ទេ សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច ការរួចវិសេស និងការរួចស្រឡះក្នុងធម៌នុ៎ះ ក៏មិនមាន ពួកជន រមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ព្រោះធម៌នុ៎ះក៏ទេ បុគ្គលនោះ ជាអ្នកថោកទាប ខ្សត់ខ្សោយ អាប់ឱន លាមក ជ្រោកជ្រាក រំកាច់រំកោច។ បុគ្គលដទៃ កាត់ចោលយ៉ាងនេះ។ បុគ្គលនោះ ដែលត្រូវគេកាត់ចោលយ៉ាងនេះ រមែងលះបង់សាស្តា