[១០០] ទិដ្ឋិដែលគេកំណត់ហើយក្នុងភពតូចធំ ក្នុងលោកណាមួយនៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។
[១០១] អធិប្បាយពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចធំក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ ត្រង់ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់ សេចក្តីថា បញ្ញា លោកហៅថា បា្រជ្ញាកំចាត់ បានខាងបា្រជ្ញា ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការចូលទៅកំណត់ ការចូលទៅកំណត់ចំពោះ ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវៀងវៃ ការគិត ការត្រិះរិះ បញ្ញាដូចផែនដី បញ្ញាជាគ្រឿងទម្លាយបង់ (នូវកិលេស) បញ្ញាជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ជន្លួញ គឺ (បញ្ញា) ការដឹងច្បាស់ បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្ត្រាគឺបញ្ញា បា្រសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ សម្មាទិដ្ឋិ។ ព្រោះហេតុអ្វី បញ្ញា លោកហៅថា បា្រជ្ញាកំចាត់។ (ព្រោះថា) ដោយបញ្ញានោះ កាយទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ វចីទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ។ មនោទុច្ចរិត