គ្រឿង​ចាក់ស្រេះ​ គ្រឿង​ប្រកាន់​ទុក​ កិរិយា​រារាំង​ កិរិយា​ទប់​ កិរិយា​ប្រក់​ កិរិយា​ចង​ កិរិយា​សៅហ្មង​ កិរិយា​ដេក​នៅ​រឿយ​ ៗ កិរិយា​ស្ទាក់​ វល្លិ គឺ​តណ្ហា​ សេចក្តី​ប្រាថ្នា​ផ្សេង​ ៗ ឫសគល់​នៃ​ទុក្ខ​ ហេតុ​នៃ​ទុក្ខ​ ដែន​កើត​នៃ​ទុក្ខ​ អន្ទាក់​នៃ​មារ​ សន្ទូច​នៃ​មារ​ វិស័យ​នៃ​មារ​ ស្ទឹង​ គឺ​តណ្ហា​ បណ្តាញ គឺ​តណ្ហា​ ដងដោយ​ គឺ​តណ្ហា​ សមុ​ទ្ទ​ គឺ​តណ្ហា​ អភិជ្ឈា​ លោភៈ​ អកុសលមូល​។
 សំនួរ​ត្រង់​ពាក្យ​ថា​ វិស​ត្តិកា​ តើ​វិស​ត្តិកា​ ដោយ​សេចក្តី​ដូចម្តេច​។ តណ្ហាណា​ ផ្សាយ​ទៅ​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ ដ៏​ទូលាយ​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ ជ្រួតជ្រាប​ទៅ​ ព្រោះ​ហេតុ​នោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ អត់ទ្រាំ​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ ប្រមូល​ផ្សេង​ ៗ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ ញុំាង​សត្វ​ឲ្យ​ពោល​ខុស​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ មាន​ឫសគល់​ជា​ពិស​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ មាន​ផ្លែ​ជា​ពិស​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ តណ្ហាណា​ មាន​គ្រឿង​បរិភោគ​ជា​ពិស​ ព្រោះហេតុនោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។ មួយទៀត​ តណ្ហា​នោះ​ ជា​កិលេស​ជាតិ​ទូលាយ​ បាចសាច​ទៅ​ ផ្សាយ​ទៅ​ក្នុង​រូប​ សំឡេង​ ក្លិន​ រស
ថយ | ទំព័រទី ១៥ | បន្ទាប់