ជន​គប្បី​ពោល សម្តែង និយាយ បំភ្លឺ​ បញ្ចេញ ដោយ​ហេតុ​ណា ហេតុ​នោះ​មិន​មាន​ បច្ច័យ​មិន​មាន ការណ៍​មិន​មាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​គប្បី​ពោល​នូវ​បុគ្គល​មិន​មានការ​អែបនែប ដោយ​កិលេស​ណា​ ដូចម្តេច​បាន។
 [១០៧​] អធិប្បាយ​ពាក្យ​ថា​ អត្ត​ទិដ្ឋិ និង​និរ​ត្ត​ទិដ្ឋិ​នៃ​បុគ្គល​នោះ​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ អត្ត​ទិដ្ឋិ​ គឺ​សស្ស​តទិដ្ឋិ​ មិន​មាន​ ពាក្យ​ថា​ និរ​ត្ត​ទិដ្ឋិ​ គឺ​ឧច្ឆេទ​ទិដ្ឋិ​ ក៏​មិន​មាន​ បាន​សេចក្តី​ថា ការ​ប្រកាន់​ថា ខ្លួន​មិន​មាន​ ការគួរ​ដោះ​ថា​ មិនមែន​ខ្លួន​ ក៏​មិន​មាន។ ការ​ប្រកាន់​របស់​បុគ្គល​ណា​មាន​ ការគួរ​ដោះ​របស់​បុគ្គល​នោះ​ក៏​មាន​ ការគួរ​ដោះ​របស់​បុគ្គល​ណា​ មាន កា​រប្រកាន់​របស់​បុគ្គល​នោះ​ក៏​មាន។ ព្រះអរហន្ត កន្លង​ផុត​ការ​ប្រកាន់ និង​ការ​ដោះ ហើយ​ប្រព្រឹត្ត​កន្លង​នូវ​សេចក្តី​ចំរើន និង​សេចក្តី​វិនាស។ ព្រះអរហន្ត​នោះ មាន​ព្រហ្មចរិយៈ​នៅ​ហើយ មានធម៌​ជា​គ្រឿង​ប្រព្រឹត្ត ប្រព្រឹត្ត​ហើយ។បេ។ ព្រះអរហន្ត​នោះ មិន​មាន​ភព​ថ្មីទៀត​ទេ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អត្ត​ទិដ្ឋិ (ការ​ឃើញថា មានខ្លួន​) និរ​ត្ត​ទិដ្ឋិ (ការ​ឃើញថា​ មិន​មានខ្លួន​) នៃ​បុគ្គល​នោះ មិន​មាន​ទេ។
 [១០៨​] ពាក្យ​ថា​ បុគ្គល​នោះ បាន​លាង​នូវ​ទិដ្ឋិ​ទាំងអស់​ក្នុង​លោក​នេះ​ហើយ​ សេចក្តី​ថា​ ទិដ្ឋិ​ទាំង​ ៦២​ បុគ្គល​នោះ​ លះបង់​ ផ្តាច់ផ្តិល​
ថយ | ទំព័រទី ១៥៥ | បន្ទាប់