រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរដល់ការកើតទៀត ដុតដោយភ្លើងគឺញាណហើយ។ បុគ្គលនោះ បានលាង កំចាត់បង់ កំចាត់ដាច់ស្រឡះ កំចាត់ដោយមិនសល់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវទិដ្ឋិទាំងអស់ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈ ក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែប ដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដ្ឋិ (ការឃើញថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា មិនមានខ្លួន) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ។
ចប់ ទុដ្ឋដ្ឋកសុត្តនិទ្ទេស ទី៣។