[១១១​] ពាក្យ​ថា​ សេចក្តី​បរិសុទ្ធិ​ដ៏​ប្រពៃ​របស់​នរជន​ រមែង​កើតមាន​ ដោយសារ​រូប​ដែល​ខ្លួន​ឃើញ​ សេចក្តី​ថា​ សេចក្តី​ស្អាត​ សេចក្តី​ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ការ​ផុត​ស្រឡះ​ ការ​ផុត​ដោយ​ជុំវិញ​របស់​នរជន​ រមែង​កើតមាន​ ឬនរជន​ ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធ​ ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយសារ​ការ​ឃើញ​រូប​ ដោយ​ចក្ខុវិញ្ញាណ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​បរិសុទ្ធិ​ដ៏​ប្រពៃ​របស់​នរជន​ រមែង​កើត​មាន​ដោយសារ​រូប​ ដែល​ខ្លួន​ឃើញ។
 [១១២​] ពាក្យ​ថា បុគ្គល​ពាល​ កាល​ដឹង​ច្បាស់​យ៉ាងនេះ​ រមែង​យល់ថា​ (ការ​ឃើញ​នេះ​) ឧត្តម​ គឺ​កាល​ដឹង​ចំពោះ​ ដឹង​ទួ​ទៅ​ ដឹង​វិសេស​ ដឹង​ច្បាស់​ ចាក់ធ្លុះ​ ចំពោះ​ យ៉ាងនេះ​ រមែង​យល់​ ដឹង​ ថ្លឹង​មើល​ ពិចារណា​ឃើញ​ យល់​ច្បាស់​ ធ្វើ​ឲ្យ​បា្រ​កដ​ថា​ ការ​ឃើញ​នេះ​ ថ្លៃថ្លា​ លើសលុប​ ប្រសើរ​ ប្រសើរ​វិសេស​ ចម្បង​ ឧត្តម​ ក្រៃលែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ពាល កាល​ដឹង​ច្បាស់​យ៉ាងនេះ​ រមែង​យល់ថា​ (ការ​ឃើញ​នេះ​) ឧត្តម។
 [១១៣​] ពាក្យ​ថា​ អ្នក​ឃើ​ញរឿៗ​ នូវ​ការ​បរិសុទ្ធិ​ រមែង​ជឿ​ (នូវ​ការ​ឃើញ​នោះ​) ថា​ជា​ញាណ​ សេចក្តី​ថា​ បុគ្គល​ណា​ ឃើញ​នូវ​សេចក្តី​បរិសុទ្ធិ​ បុគ្គល​នោះ​ឈ្មោះថា​ អ្នក​ឃើ​ញរឿយៗ​នូវ​សេចក្តី​បរិសុទ្ធិ។ ពាក្យ​ថា​ជឿ​ (នូវ​ការ​ឃើញ​នោះ​) ថា​ជា​ញាណ​ គឺ​ជឿ​នូវ​ការ​ឃើញ​រូប​ ដោយ​ចក្ខុវិញ្ញាណ​ ថា​ជា​ញាណ​ ជឿ​ថា​ជាម​គ្គ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់