ជឿ​ថា​ជា​ផ្លូវ​ ជឿ​ថា​ជា​គ្រឿង​ដឹកនាំ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​ឃើ​ញរឿយៗ​ នូវ​សេចក្តី​បរិសុទ្ធិ​ ជឿ​ (នូវ​ការ​ឃើញ​នោះ​) ថា​ជា​ញាណ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
អាត្មាអញ​ឃើញ (នូវ​រូប​) ដ៏​បរិសុទ្ធ ឧត្តម មិន​មាន​រោគ សេចក្តី​បរិសុទ្ធិ​ដ៏​ប្រពៃ​ របស់​នរជន រមែង​មាន ដោយសារ (រូប​) ដែល​ខ្លួន​ឃើញ បុគ្គល​ពាល​អ្នក​ឃើ​ញរឿយៗ នូវ​ការ​បរិសុទ្ធិ​ កាល​ដឹង​ច្បាស់​យ៉ាងនេះ រមែង​យល់ថា (ការ​ឃើញ​នេះ​) ឧត្តម ហើយ​ជឿ (នូវ​ការ​ឃើញ​នោះ​) ថា​ជា​ញាណ។

 [១១៤​] បើ​សេច​ក្តី​បរិ​សុ​ទ្ធិ​របស់​នរ​ជន​ កើតមាន​ដោយសារ​រូប​ដែល​ខ្លួន​ឃើញ​ ឬនរជន​នោះ​លះបង់​ទុក្ខ​ គឺ​រួចចាក​ទុក្ខ​ ដោយសា​រញាណ​បាន​ នរជន​អ្នកមាន​ឧប​ធិ​ក្កិ​លេស​នោះ​ ឈ្មោះថា​បរិសុទ្ធ​ ដោយ​ផ្លូវ​ដទៃ​ ព្រោះថា​ ទិដ្ឋិ​រមែង​បា្រប់​នូវ​បុគ្គល​ អ្នក​ពោល​ដូច្នោះ​នោះ។
 [១១៥​] ពាក្យ​ថា​ បើ​សេចក្តី​បរិសុទ្ធិ​របស់​នរជន​កើតមាន​ ដោយសារ​រូប​ដែល​ខ្លួន​ឃើញ​ គឺ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​របស់​នរជន​ កើតមាន​ ឬនរជន​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធ​ ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយសារ​ការ​ឃើញ​រូប​ ដោយ​ចក្ខុ​វិញ្ញាណ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) បើ​សេចក្តី​បរិសុទ្ធិ​របស់​នរជន​ កើតមាន​ ដោយសារ​រូប​ដែល​ខ្លួន​ឃើញ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់