សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាជាមង្គល។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ឃើញនូវរូបទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង គឺឃើញសត្វត្រចៀកកាំ ឃើញដើមព្នៅដែលដុះដោយបុស្សនក្ខត្តឫក្ស ឃើញស្រ្តីមានគភ៌ ឃើញបុគ្គលកំពុងបញ្ជិះនាងកុមារិកាលើ.ក ដើរទៅ ឃើញក្អមមានទឹកពេញ ឃើញត្រីឆ្ពឹន ឃើញសេះអាជានេយ្យ ឃើញរថដែលទឹមដោយសេះអាជានេយ្យ ឃើញគោឧសភ ឃើញមេគោក្រហម ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល។ សមណព្រាហ្មណ៍ទាំងនោះ ឃើញគំនរចំបើង ឃើញឆ្នាំងខ្លាញ់ ឃើញឆ្នាំងទទេ ឃើញស្ត្រីរបាំ ឃើញស្រមណ៍អាក្រាត ឃើញលា ឃើញយានដែលទឹមដោយលា ឃើញយានដែលទឹមដោយសត្វពាហនៈម្ខាង ឃើញមនុស្សខ្វាក់ ឃើញមនុស្សក្ងែង ឃើញមនុស្សខ្ចក ឃើញមនុស្សខ្វិន ឃើញមនុស្សជរា ឃើញមនុស្សឈឺ ឃើញមនុស្សស្លាប់ ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាមិនមែនជាមង្គល។