សមណព្រាហ្មណ៍​ទាំងឡាយ​នេះ​ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​សារ​រូប​ដែល​ឃើញ​ សមណព្រាហ្មណ៍​ទាំងនោះ​ តែង​ជឿ​ថា​ សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយសារ​រូប​ដែល​ឃើញ។
 មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​សម្លេង​ដែល​ឮ សមណ​ព្រាហ្មណ៍​ទាំងនោះ​ ជឿ​នូវ​ការ​ឮសំឡេង​ទាំងឡាយ​ខ្លះ​ថា ជាម​ង្គល​ ជឿ​នូវ​ការ​ឮសំឡេង​ទាំងឡាយ​ខ្លះ​ ថា​មិនមែន​ជាម​ង្គល។
 សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ រមែង​ជឿ​នូវ​ការ​ឮសំឡេង​ទាំងឡាយ​ដូច​ម្តេច​ ថា​ជាម​ង្គល។ សមណព្រាហ្មណ៍​ទាំងឡាយ​នោះ ក្រោក​ឡើង​អំពី​ព្រលឹម ឮសំឡេង​ទាំងឡាយ​ ដែល​សម្មត​ថា​ជាម​ង្គល​ដ៏​ក្រៃលែង​ ដូច​ឮថា ចំរើន​ក្តី​ កំពុង​ចំរើន​ក្តី​ ពេញ​ក្តី​ សក្តី​ មិន​មាន​សោក​ក្តី​ មានចិត្តល្អ​ក្តី​ នក្ខត្ត​ឫក្ស​ល្អ​ក្តី​ មង្គល​ល្អ​ក្តី​ សិរី​ក្តី​ ចំរើន​ដោយ​សិរី​ក្តី​ ក៏​ប្រកាន់​ជឿ​នូវ​ការ​ឮសំឡេង​ទាំងឡាយ​ មាន​សភាព​យ៉ាងនេះ​ ថា​ជាម​ង្គល។
 សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ ជឿ​នូវ​ការ​ឮសំឡេង​ទាំងឡាយ​ដូចម្តេច​ ថា​មិនមែន​ជាម​ង្គល។
ថយ | ទំព័រទី ១៦៥ | បន្ទាប់