ប្រព្រឹត្ត​វត្ត​ព្រះអាទិត្យ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ព្រះ​ឥន្រ្ទ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ព្រះព្រហ្ម​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ទេព្តា​ក៏​មាន​ ប្រព្រឹត្ត​វត្ត​សំពះ​ទិស​ក៏​មាន។ សមណព្រាហ្មណ៍​ទាំងឡាយ​នេះ​ ជា​អ្នក​ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​វត្ត​ សមណព្រាហ្មណ៍​ទាំងនោះ​ រមែង​ជឿ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ ស្អាត​ជុំវិញ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ព្រោះ​វត្ត។
 មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ អ្នក​ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​អារម្មណ៍​ដែល​ប៉ះពាល់។ សមណព្រាហ្មណ៍​ទាំងនោះ​ ក្រោក​ឡើង​អំពី​ព្រលឹម ស្ទាប​ប្រថពី ស្ទាប​ស្មៅ​ស្រស់ ស្ទាប​អាចម៍គោ ស្ទាប​អណ្តើក ជាន់​នូវ​បណ្តាញ​ (ដែក​) ស្ទាប​រទេះ​ដែល​ពេញដោយ​ល្ង ស៊ី​ល្ង​ដែល​ជាម​ង្គល​ លាបប្រេង​មង្គល ស៊ី​ឈើស្ទន់​មង្គល ងូត​ដោយ​ដីស្អិត​មង្គល ស្លៀកសំពត់​មង្គល ជួត​ឈ្នួត​មង្គល។ សមណព្រាហ្មណ៍​ទាំងនេះ​ ជា​អ្នក​ប្រកាន់​សេចក្តី​បរិសុទ្ធិ ដោយ​អារម្មណ៍​ដែល​ប៉ះពាល់ សមណព្រាហ្មណ៍​ទាំងនោះ​ រមែង​ជឿ​សេចក្តី​ស្អាត ស្អាត​វិសេស ស្អាត​ជុំវិញ ការ​ផុត ផុត​ស្រឡះ ផុត​ដោយ​ជុំវិញ ដោយ​អារម្មណ៍​ដែល​ប៉ះពាល់។
 ពាក្យ​ថា​ ព្រាហ្មណ៍​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ព្រោះ​ផ្លូវ​ដទៃ
ថយ | ទំព័រទី ១៦៨ | បន្ទាប់