ព្រោះ​អារម្មណ៍​ដែល​ឃើញ​ក្តី ដែល​ឮក្តី​ ព្រោះ​សីល និង​វត្ត​ក្តី ព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ក្តី បាន​សេចក្តី​ថា ព្រាហ្មណ៍​មិន​ពោល​នូវ​សេច​ក្តី​បរិ​សុ​ទ្ធិ​ ដោយ​សេច​ក្តី​បរិ​សុ​ទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ផង មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ដោយ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ឮផង​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ដោយ​សេចក្តី​បរិសុទ្ធិ ព្រោះ​សីល​ផង មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ដោយ​សេចក្តី​បរិសុទ្ធិ​ព្រោះ​វត្ត​ផង​ មិន​ពោល មិន​ថ្លែង មិន​ពណ៌នា មិន​ពន្យល់ មិន​និយាយ នូវ​សេចក្តី​បរិសុទ្ធិ ដោយ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ផង ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ដោយ​ផ្លូវ​ដទៃ​ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ក្តី ដែល​ឮក្តី​ ព្រោះ​សីល និង​វត្ត​ក្តី ព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ក្តី។
 [១២១​] ពាក្យ​ថា​ មិន​ជាប់​នៅ​ក្នុង​បុណ្យ និង​បាប​ មាន​សេចក្តី​ថា​ កុសលា​ភិ​សង្ខារ​ណាមួយ​ ដែល​ឲ្យ​បដិសន្ធិ​ក្នុង​ត្រៃ​ធាតុ​ លោក​ហៅថា​បុណ្យ។ អកុសល​ទាំងអស់​ លោក​ហៅថា​ បាប។ កាលណា​បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ និង​អានេ​ញ្ជា​ភិ​សង្ខារ​ដែល​ព្រាហ្មណ៍​លះបង់​ហើយ​ ផ្តាច់​ឫស​ចោល​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ដូចជា​ដើម​ត្នោត​
ថយ | ទំព័រទី ១៦៩ | បន្ទាប់