ដល់នូវភាពតាំងនៅមិនបាន មានសភាពមិនកើតតទៅទៀត ក្នុងកាលណា ព្រាហ្មណ៍ឈ្មោះថា មិនជាប់ មិនជាប់ព្រម មិនជាប់មាំ ជាអ្នកមិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅប្រឡាក់ ស្ទុះចេញ លះបង់ រួចស្រឡះ បា្រសចេញ មានចិត្តបា្រសចាកកិលេសដូចជា ទំនប់ជាដើម ក្នុងបុណ្យ និងបាប ព្រោះហេតុប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនជាប់នៅក្នុងបុណ្យ និងបាប។
[១២២] ពាក្យថា ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ អធិប្បាយថា អ្នកលះបង់នូវអត្តទិដ្ឋិ ឈ្មោះថា អ្នកលះបង់នូវអត្តា។ អ្នកលះបង់នូវសេចក្តីប្រកាន់ ឈ្មោះថា អ្នកលះបង់នូវអត្តា។ វត្ថុណាដែលគេប្រកាន់ បបោសអង្អែល ត្រេកអរចំពោះ ចុះចិត្ត ចុះចិត្តស៊ប់ហើយ ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ វត្ថុទាំងអស់នោះ ព្រាហ្មណ៍បានកំចាត់ ខ្ជាក់ចោល ផុត លះបង់ រលាស់ចោលហើយ ឈ្មោះថា អ្នកលះបង់នូវអត្តា។ ពាក្យថា លែងធ្វើក្នុងលោកនេះ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវបុញ្ញាភិសង្ខារក្តី នូវអបុញ្ញាភិសង្ខារក្តី នូវអានេញ្ជាភិសង្ខារក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា