បុគ្គល​អ្នក​ចំពាក់​ ចំពាក់ឆ្វាក់​ ចំពាក់ចាក់ស្រែះ​ ថ្ពក់​ ទាក់ជាប់​មាំ​ហើយ​ ក្នុង​កាម​សញ្ញា​ ព្យាបាទ​សញ្ញា​ វិហឹសា​សញ្ញា​ ទិដ្ឋិ​សញ្ញា​ ក៏​យ៉ាង​នោះ​ដែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​អ្នក​ជាប់​នៅក្នុង​សញ្ញា​ តែង​ទៅ​រក​វត្ថុ​ខ្ពស់​ទាប។
 [១៣១​] អធិប្បាយ​ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​ ត្រាស់​ដឹង​នូវ​ធម៌​ដោយ​វេទ​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​ គឺ​អ្នកដឹង​ អ្នក​ប្រកបដោយ​វិជ្ជា​ អ្នកមាន​ញាណ​ អ្នក​មា​នបា្រ​ជ្ញា​ មាន​បញ្ញា​ជា​គ្រឿង​ឆ្លុះយល់​ មាន​បញ្ញា​ជា​គ្រឿង​ថ្លឹង។ ញាណ​ បញ្ញា​ បញ្ញិន្រ្ទិយ​ បញ្ញា​ពល​ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ វិមំសា​ វិបស្សនា​ សម្មាទិដ្ឋិ​ ក្នុង​មគ្គ​ទាំងឡាយ​ ៤ លោក​ហៅថា​ វេទ​ ក្នុង​បទ​ថា​ ដោយ​វេទ​ទាំងឡាយ។ បុគ្គល​ដល់​នូវ​ទីបំផុត​ សម្រេច​នូវ​ទីបំផុត​ ដល់​នូវ​ចុង​ សម្រេច​នូវ​ចុង​ ដល់​នូវ​ទីបំផុត​ដោយ​ជុំវិញ​ សម្រេច​នូវ​ទីបំផុត​ដោយ​ជុំវិញ​ ដល់​នូវ​ទី​អវសាន​ សម្រេច​នូវ​ទី​អវសាន​ នៃជា​តិ​ ជរា​ និង​មរណៈ​ ដល់ហើយ​នូវ​ទីជ្រកកោន​ សម្រេច​នូវ​ទីជ្រកកោន​ ដល់​នូវ​ទី​ពួន​ សម្រេច​នូវ​ទី​ពួន​ ដល់​នូវ​ទីពឹង​ទីរឭក​ សម្រេច​នូវ​ទីពឹង​ទីរឭក​ ដល់​នូវ​ទី​មិន​មាន​ភ័យ​ សម្រេច​នូវ​ទី​មិន​មាន​ភ័យ​ ដល់​នូវ​ទី​មិន​ច្យុត​ សម្រេច​នូវ​ទី​មិន​ច្យុត​ ដល់​នូវ​អមតៈ​ សម្រេច​នូវ​អមតៈ​ ដល់​នូវ​ព្រះនិព្វាន​ សម្រេច​នូវ​ព្រះនិព្វាន​ ដោយ​វេទ​ទាំងនោះ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់