ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងឡាយ (កើត) ព្រោះអវិជ្ជាជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វិញ្ញាណ (កើត) ព្រោះសង្ខារជាបច្ច័យ។ នាម និងរូប (កើត) ព្រោះវិញ្ញាណជាបច្ច័យ។ អាយតនៈ ៦ (កើត) ព្រោះនាមរូបជាបច្ច័យ។ ផស្សៈ (កើត) ព្រោះអាយតនៈ ៦ ជាបច្ច័យ។ វេទនា (កើត) ព្រោះផស្សៈជាបច្ច័យ។ តណ្ហា (កើត) ព្រោះវេទនាជាបច្ច័យ។ ឧបាទាន (កើត) ព្រោះតណ្ហាជាបច្ច័យ។ ភព (កើត) ព្រោះឧបាទានជាបច្ច័យ។ ជាតិ (កើត) ព្រោះភពជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ជរា និងមរណៈ (កើត) ព្រោះជាតិជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់សង្ខារ ព្រោះការរលត់អវិជ្ជា។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់វិញ្ញាណ ព្រោះការរលត់សង្ខារ។ កិរិយារលត់នាម និងរូប ព្រោះការរលត់វិញ្ញាណ។ កិរិយារលត់អាយតនៈ ៦ ព្រោះការរលត់នាម និងរូប។ កិរិយារលត់ផស្សៈ ព្រោះការរលត់អាយតនៈ ៦។ កិរិយារលត់វេទនា ព្រោះការរលត់ផស្សៈ។ កិរិយារលត់តណ្ហា ព្រោះការរលត់វេទនា។ កិរិយារលត់ឧបាទាន ព្រោះការរលត់តណ្ហា។ កិរិយារលត់ភព ព្រោះការរលត់ឧបាទាន។ កិរិយារលត់ជាតិ ព្រោះការរលត់ភព។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់ជរា និងមរណៈ ព្រោះការរលត់ជាតិ។