[១៣២] ពាក្យថា មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ និងទាប គឺមិនចេញអំពីសាស្តា ទៅរកសាស្តា មិនចេញអំពីធម៌ដែលសាស្តាប្រាប់ ទៅរកធម៌ដែលសាស្តាបា្រប់ មិនចេញអំពីពួកទៅរកពួក មិនចេញអំពីទិដ្ឋិទៅរកទិដ្ឋិ មិនចេញអំពីបដិបទាទៅរកបដិបទា មិនចេញអំពីមគ្គ ទៅរកមគ្គ។ ពាក្យថា មានបញ្ញាដូចផែនដី គឺមានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញាស្រស់ មានបញ្ញារហ័ស មានបញ្ញាមុត មានបញ្ញាជាគ្រឿងទំលាយបង់នូវកិលេស។ ប្រឹថពី ហៅថាផែនដី។ អ្នកប្រាជ្ញប្រកបព្រមហើយ ដោយបញ្ញាដ៏ទូលាយ លាតផ្សាយស្មើដោយប្រឹថពីនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ឯអ្នកប្រាជ្ញមានបញ្ញាដូចផែនដី ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ មិនទៅរកវត្ថុខ្ពស់ និងទាបទេ។
[១៣៣] អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី
[១៣៣] អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី