វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណ និងសេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ និងសក្ការៈ (ជាសេនាទី ៩) យសដែលបុគ្គលបានមកដោយការខុស បុគ្គលដែលលើកតម្កើងខ្លួនឯង ទាំងមើលងាយអ្នកដទៃ (នេះជា) សេនាទី ១០ ម្នាលមារ នេះជាសេនារបស់អ្នកឯងដែលមានធម៌ខ្មៅ ជាសេនាតែងបៀតបៀន (នូវពួកសមណព្រាហ្មណ៍) បុគ្គលមិនក្លៀវក្លា មិនអាចឈ្នះនូវសេនានោះទេ (លុះតែបុគ្គលក្លៀវក្លា) ទើបឈ្នះហើយបានសុខ។
កាលណា មារសេនាទាំងពួង និងកិលេសជាសត្រូវទាំងពួង ដែលបុគ្គលណា ឈ្នះ ផ្ចាញ់ បំបាក់ កំទេច ធ្វើឲ្យមានមុខងាកចេញ ដោយអរិយមគ្គទាំង ៤ បានហើយ បុគ្គលនោះ លោកហៅថា អ្នកមានសេនាទៅប្រាសហើយ។ បុគ្គលនោះ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលឃើញ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលឮ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលប៉ះពាល់ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី។