មិនមានបច្ច័យ មិនមានទំនង ជាហេតុល្មមឲ្យជនគប្បីកំណត់ គប្បីកំណត់ទុក គប្បីដល់នូវការកំណត់ទុកបានឡើយ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនគប្បីកំណត់ដោយកិលេសដូចម្តេចក្នុងលោកនេះបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[១៣៨] អធិប្បាយពាក្យថា មិនកំណត់ មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។
អ្នកបា្រជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ជនគប្បីកំណត់នូវអ្នកបា្រជ្ញ ជាអ្នកឃើញ មានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន។
[១៣៧] ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិជាទីបំផុត កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ មិនធ្វើនូវបំណងក្នុងលោកណាមួយ។