[១៧] ពាក្យថា គោ សេះ ទាសៈ និងពួកបុរស អធិប្បាយថា គោទាំងឡាយ លោកហៅថា គោ។ ពួកសត្វ មានសត្វចិញ្ចឹមជាដើម លោកហៅថា សេះ។ ពាក្យថា ទាសៈ បានដល់ខ្ញុំ ៤ ពួក គឺខ្ញុំដែលកើតខាងក្នុងផ្ទះ(១) ១ ខ្ញុំដែលលោះដោយទ្រព ១ បុគ្គលដែលចូលមកជាខ្ញុំដោយខ្លួនឯង ១ បុគ្គលដែលមិនមានបា្រថ្នា តែចូលមកជាខ្ញុំ(២) ១។
ពាក្យថាពួកបុរស បានដល់បុរស ៣ ពួក គឺអ្នករាជការ ១ កម្មករ ១ អ្នកជំនួញ ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គោ សេះ ទាសៈ និងពួកបុរស។
[១៨] ពាក្យថា ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន អធិប្បាយថា ស្រ្តីជាភរិយា លោកហៅថា ស្រ្តី។ ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺផៅពង្សជាប់ដោយញាតិ ១ ផៅពង្សជាប់ដោយគោត្រ ១ ផៅពង្សជាប់ដោយមន្ត ១(៣) ផៅពង្សជាប់ដោយសិល្បសាស្រ្ត ១(៤) ។
បុគ្គលពួកមួយ ជាខ្ញុំកើតអំពីទាសី ក៏មាន ជាខ្ញុំដែលគេលោះដោយទ្រព្យ ក៏មាន បុគ្គលពួកមួយ ចូលមកជាខ្ញុំដោយខ្លួនឯង ក៏មាន បុគ្គលដែលត្រូវភ័យគ្របសង្កត់មកធ្វើជាខ្ញុំ ក៏មាន។
ពាក្យថាពួកបុរស បានដល់បុរស ៣ ពួក គឺអ្នករាជការ ១ កម្មករ ១ អ្នកជំនួញ ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គោ សេះ ទាសៈ និងពួកបុរស។
[១៨] ពាក្យថា ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន អធិប្បាយថា ស្រ្តីជាភរិយា លោកហៅថា ស្រ្តី។ ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺផៅពង្សជាប់ដោយញាតិ ១ ផៅពង្សជាប់ដោយគោត្រ ១ ផៅពង្សជាប់ដោយមន្ត ១(៣) ផៅពង្សជាប់ដោយសិល្បសាស្រ្ត ១(៤) ។
(១). បានដល់ ខ្ញុំដែលកើតឡើងក្នុងផ្ទៃម្តាយ ជាខ្ញុំគេស្រាប់។ (២). បានដល់ ខ្ញុំដែលគេរិបជាន់យកទាំងអំណាច។ អដ្ឋកថា។ (៣). បុគ្គលដែលបានរៀនមន្ត ឬសិល្បៈ ក្នុងសំណាក់អាចារ្យជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ។ អដ្ឋកថា។ (៤). បុគ្គលដែលបានរៀនមន្ត ឬសិល្បៈ ក្នុងសំណាក់អាចារ្យជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ។ អដ្ឋកថា។