បរម​ដ្ឋ​កសុត្ត​និទ្ទេស​ ទី៥​


[១៤៦​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) សត្វ​ក្នុង​លោក​ កាល​ត្រាំ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ (របស់​ខ្លួន​) ថា​ ក្រៃលែង​ រមែង​ធ្វើ​នូវ​របស់​ណា​ឲ្យលើស​លុប​ ក៏​ពោល​នូវ​របស់​ទាំង​អស់​ ដទៃ​ (អំពី​របស់​ខ្លួន​) នោះ​ថា​ ថោកទាប​ ព្រោះហេតុនោះ​ សត្វ​មិន​កន្លង​វិវាទ​ទាំងឡាយ​ បាន​ទេ។

 [១៤៧​] ពាក្យ​ថា​ កាល​ត្រាំ​ក្នុង​ទិ​ដិ្ឋ​ទាំងឡាយ​ (របស់​ខ្លួន​) ថា​ ក្រៃលែង​ អធិប្បាយ​ថា​ សមណព្រាហ្មណ៍​ពួក​ខ្លះ​ ប្រកបដោយ​ទិដ្ឋិ​ សមណព្រាហ្មណ៍​ទាំងនោះ​ ប្រកាន់​ រៀន​យក​ កួច​កាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ បណ្តា​ទិដ្ឋិ​ទាំង​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ថា​ នេះ​ក្រៃ​លែង​ ជាកំពូល​ ប្រសើរ​ ប្រសើរ​វិសេស​ ជា​ប្រធាន​ ឧត្តម​ ប្រសើរ​ក្រៃលែង​ ហើយ​នៅ​ នៅ​រួម​ នៅ​គ្រប់គ្រង​ នៅ​ត្រាំ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ៗ។ ​ពួក​អ្នកម្ចាស់ផ្ទះ​ តែង​នៅក្នុង​ផ្ទះ​ ​ពួក​អ្នក​ត្រូវអាបត្តិ​ តែង​នៅក្នុង​អាបត្តិ​ទាំងឡាយ​ ឬ​ពួក​អ្នកមាន​កិលេស​ នៅក្នុង​កិលេស​ទាំងឡាយ​ យ៉ាងណា​ មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជា​អ្នក​ប្រកប​ក្នុង​ទិដ្ឋិ​ សមណព្រាហ្មណ៍​ទាំងនោះ​ ប្រកាន់​ រៀន​យក​ កួច​កាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ បណ្តា​ទិដ្ឋិ​ទាំង​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ថា​ នេះ​ក្រៃលែង​ ជាកំពូល​
ថយ | ទំព័រទី ១៩៣ | បន្ទាប់