[១៤៩] ពាក្យថា ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប សេចក្តីថា បុគ្គលលើកតំកើងសាស្តា ធម៌ដែលសាស្តាសំដែង គណៈ ទិដ្ឋិ បដិបទា មគ្គរបស់ខ្លួន ហើយបោះ លើកបោះ បោះចោល នូវវាទៈដទៃទាំងអស់ គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងដោយប្រពៃទេ គណៈប្រតិបត្តិមិនប្រពៃទេ ទិដ្ឋិមិនល្អទេ បដិបទាមិនមែនបញ្ញត្តល្អទេ មគ្គមិនមែនស្រោចស្រង់សត្វទេ សេចក្តីស្អាត ឬសេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច រួចវិសេស ឬរួចស្រឡះ មិនមានក្នុងធម៌នុ៎ះទេ ពួកជនមិនមែនស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស ឬរួចស្រឡះ ព្រោះធម៌នោះទេ បុគ្គលនោះ ជាអ្នកថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ជាមនុស្សកំទេច ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលនូវរបស់ទាំងអស់ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប។
[១៥០] ពាក្យថា ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ គឺព្រោះដំណើរនោះ ការណ៍នោះ ហេតុនោះ បច្ច័យនោះ និទាននោះ សត្វមិនកន្លង មិនកន្លងផុត មិនកន្លងហួស នូវការឈ្លោះ ព្រោះទិដ្ឋិទាំងឡាយ ការជជែក ព្រោះទិដ្ឋិទាំងឡាយ សេចក្តីប្រកួតប្រកាន់ ព្រោះទិដ្ឋិទាំងឡាយ ការទាស់ទែង ព្រោះទិដ្ឋិទាំងឡាយ