កាម​ទាំងឡាយ​ជា​បច្ចុប្បន្ន​ កាម​ទាំងឡាយ​ជា​ខាងក្នុង​ កាម​ទាំងឡាយ​ជា​ខាងក្រៅ​ កាម​ទាំងឡាយ​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ កាម​ទាំងឡាយ​ថោកទាប​ កាម​ទាំងឡាយ​ជា​កណ្តាល​ កាម​ទាំងឡាយ​ដ៏​ខ្ពង់ខ្ពស់​ កាម​ទាំងឡាយ​មាន​ក្នុង​អបាយ​ កាម​ទាំងឡាយ​មាន​ក្នុង​មនុស្ស​ កាម​ទាំង​ឡាយ​ជា​ទិព្វ​ កាម​ទាំងឡាយ​ដែល​តាំង​ឡើង​ឯង​ កាម​ទាំងឡាយ​ដែល​ខ្លួន​និមិ្មត​ កាម​ទាំង​ឡាយ​ដែល​អ្នកដទៃ​និមិ្មត​ កាម​ទាំងឡាយ​ដែល​បុគ្គល​ហួងហែង​ កាម​ទាំងឡាយ​ ដែល​បុគ្គល​មិនបាន​ហួងហែង​ កា​មទាំងឡាយ​ ដែល​បុគ្គល​រាប់អាន​ថា ជា​របស់​អញ​ កាម​ទាំង​ឡាយ​ដែល​បុគ្គល​មិនរាប់​អានថា​ ជា​របស់​អញ​ ​ពួក​ធម៌​ជា​កាមាវចរ​ទាំងអស់​ក្តី​ ​ពួក​ធម៌​ជា​រូបាវចរ​ទាំងអស់​ក្តី​ ​ពួក​ធម៌​ជា​អរូបាវចរ​ទាំងអស់​ក្តី​ ដែល​ជា​វត្ថុ​នៃ​តណ្ហា​ ជា​អារម្មណ៍​នៃ​តណ្ហា​ ឈ្មោះថា​ កាម​ ដោយ​អត្ថ​ថា​ គួ​របា្រថ្នា​ ដោយ​អត្ថ​ថា​ គួរ​ត្រេកអរ​ ដោយ​អត្ថ​ថា​ គួរ​ស្រវឹង​ ទាំងនេះ​ហៅថា​ វត្ថុកាម។
 ពួក​កិលេស​កាម​ ដូចម្តេច។ សេច​ក្តី​បា្រ​ថ្នា​ ឈ្មោះថា​កាម​ សេចក្តី​ត្រេកអរ​ ឈ្មោះថា​ កាម​ សេចក្តី​ត្រេកអរ​ដ៏​មានក​ម្លាំ​ង ឈ្មោះថា​កាម​ សេចក្តី​ត្រិះរិះ​ ឈ្មោះថា​ កាម​ តម្រេក​ ឈ្មោះថា​កាម​ តម្រេក​ដោយ​ការ​ត្រិះរិះ​ ឈ្មោះថា​កាម​ បាន​ដល់​សេច​ក្តី​បា្រ​ថ្នា​ក្នុង​កាម​ ក្នុង​កាម​ទាំងឡាយ​ សេចក្តី​ត្រេកអរ​ក្នុង​កាម​ សេចក្តី​រីករាយ​ក្នុង​កាម​ តណ្ហា​ក្នុង​កាម​
ថយ | ទំព័រទី ២ | បន្ទាប់