ប្រកបដោយលទ្ធិផ្សេងៗ អាស្រ័យទិដ្ឋិនិស្ស័យផ្សេង ៗ កាលលុះនូវឆន្ទាគតិ លុះនូវទោសាគតិ លុះនូវមោហាគតិ លុះនូវភយាគតិ បុគ្គលនោះ មិនលុះនូវឆន្ទាគតិ មិនលុះនូវទោសាគតិ មិនលុះនូវមោហាគតិ មិនលុះនូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺធម៌ជាពួកទាំងឡាយនាំទៅ នាំយកទៅ បន្សាត់ទៅ ដឹកនាំទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង មិនលុះតាមពួក។
[១៦៧] ពាក្យថា បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ គឺទិដ្ឋិ ៦២ បុគ្គលនោះលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ បុគ្គលនោះមិនត្រឡប់មក មិនងាកមកកាន់ ទិដ្ឋិណាមួយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា