អភិសង្ខារទាំងនោះ លោកលះបង់ហើយ ព្រោះលោកលះបង់អភិសង្ខារទាំងឡាយហើយ អ្នកផងគប្បីកំណត់គតិទាំងឡាយថា លោកទៅកើតក្នុងនរក ថាកើតក្នុងកំណើតតិរច្ឆាន ថាកើតក្នុងបិត្តិវិស័យ ថាជាមនុស្ស ថាជាទេវតា ថាជាព្រហ្មមានរូប ថាជាព្រហ្មមិនមានរូប ថាជាសញ្ញីព្រហ្ម ថាជាអសញ្ញីព្រហ្ម ឬថាជានេវសញ្ញីនាសញ្ញីព្រហ្ម ដោយកិលេសដូចម្តេច។ អ្នកផងគប្បីកំណត់ គប្បីសំគាល់ គប្បីដល់នូវការកំណត់ ដោយហេតុណា ហេតុនោះ មិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន។
[១៧៦] ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ
[១៧៦] ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ