ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ តើដូចម្តេច។ ព្រះអរហន្តលះបង់ ខ្ជាក់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវរាគៈ។ ព្រះអរហន្តលះបង់ ខ្ជាល់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថុម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយយ៉ាងនេះ។
ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយ តើដូចម្តេច។ ព្រះអរហន្តឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងស្រឡះ កន្លង កន្លងផុត កន្លងហួស នូវផ្លូវគឺសង្សារទាំងអស់ ព្រះអរហន្តនោះ លោកមានកិរិយានៅ នៅស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តហើយ។បេ។ ភពថ្មីទៀតនៃព្រះអរហន្តនោះ មិនមានទេ ហេតុនោះ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយយ៉ាងនេះ។
ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយ តើដូចម្តេច។ ចិត្តរបស់ព្រះអរហន្ត រួច រួចស្រឡះ រួចផុតស្រឡះចាករាគៈ។