ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកទោសៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកមោហៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយយ៉ាងនេះ។
ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ តើដូចម្តេច។ ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសីលមានលោកជាអ្នកមានសីល។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសទ្ធាមាន លោកជាអ្នកមានសទ្ធា។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវីរិយៈមាន លោកជាអ្នកមានវីរិយៈ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសតិមាន លោកជាអ្នកមានសតិ។ លោកនឹងធឹងព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសមាធិមាន លោកជាអ្នកមានសមាធិ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើបញ្ញាមាន លោកជាអ្នកមានបញ្ញា។