ធម្មជាតិណាជាគ្រឿងប្រកប ធម្មជាតិនោះ ក៏មានកម្លាំងថយ។ ធម៌ទាំងនេះ មានកម្លាំងថយជានិច្ចដល់គ្នានឹងគ្នា។ ធម៌ទាំងនេះ មិនឱនរកគ្នានឹងគ្នា។ ធម៌ទាំងនេះ ញុំាងគ្នានឹងគ្នាឲ្យធ្លាក់ចុះ។ ព្រោះមិនបានជាទីពឹងដល់គ្នានឹងគ្នា។ មួយទៀត ធម៌ទាំងនេះ មិនតំកល់ទុកនូវគ្នានឹងគ្នា។ សូម្បីធម៌ណា ជាអ្នកបង្កើត ធម៌នោះក៏មិនមាន។ ធម៌ណាមួយ មិនមែនវិនាស ដោយធម៌ណាមួយទេ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយទៅដោយប្រការទាំងពួង។ ធម៌ទាំងនេះ កើតហើយ ព្រោះហេតុ និងបច្ច័យអំពីមុន។ ហេតុ និងបច្ច័យទាំងឡាយណា ដែលឲ្យកើតមុន ហេតុ និងបច្ច័យទាំងនោះ ក៏ស្លាប់មុនទៅហើយ។ ធម៌ទាំងឡាយខាងដើម និងខាងចុង មិនបានឃើញគ្នានឹងគ្នា ក្នុងកាលណាមួយឡើយ។ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច យ៉ាងនេះ។
មួយទៀត ពួកមនុស្ស មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ពួកទេវតាជាន់ចាតុម្មហារាជិកា។ របស់ពួកទេវតាជាន់តាវត្តិង្ស។ របស់ទេវតាជាន់យាមៈ។ របស់ទេវតាជាន់តុសិត។ របស់ទេវតាជាន់និម្មានរតី។ របស់ទេវតាជាន់បរនិម្មិតវសវត្តី។ ពួកមនុស្សមានជីវិតតិច ជីវិតស្តួចស្តើង ជីវិតថោកថយ ជីវិតមានក្នុងមួយខណៈ