សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាឃនៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបញ្ចសាខា ក៏មាន។ សត្វគ្រាន់តែមានកំណើត ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងផ្ទះជាទីប្រសូត ក៏មាន។ សត្វកើតបានកន្លះខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ១ ខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ២ ខែខ្លះ បាន ៣ ខែខ្លះ បាន ៤ ខែខ្លះ បាន ៥ ខែខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ៦ ខែខ្លះ ៧ ខែខ្លះ ៨ ខែខ្លះ ៩ ខែខ្លះ ១០ ខែខ្លះ ១ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន។ សត្វកើតបាន ២ ឆ្នាំខ្លះ ៣ ឆ្នាំខ្លះ ៤ ឆ្នាំខ្លះ ៥ ឆ្នាំខ្លះ ៦ ឆ្នាំខ្លះ ៧ ឆ្នាំខ្លះ ៨ ឆ្នាំខ្លះ ៩ ឆ្នាំខ្លះ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ៤០ ឆ្នាំខ្លះ ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ៧០ ឆ្នាំខ្លះ ៨០ ឆ្នាំខ្លះ ៩០ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាស ទៅវិញ ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ។