ភាជន៍ដី ដែលកុម្ភការធ្វើហើយទាំងអស់ មានការបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ពួកជនណា ទាំងក្មេង ទាំងចាស់ ទាំងពាល ទាំងបណ្ឌិត ពួកជនទាំងអស់នោះ រមែងលុះអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ កាលពួកជនទាំងនោះ ដែលមច្ចុគ្របសង្កត់ ទៅកាន់បរលោក បិតាពឹងបុត្តមិនបាន ឬថាពួកញាតិពឹងពួកញាតិក៏មិនបាន អ្នកចូរមើលចុះ កាលពួកញាតិកំពុងសំឡឹងមើល កំពុងយំរៀបរាប់ច្រើន សត្វលោកដែលត្រូវមច្ចុ និងជរាបំផ្លាញហើយ ដូចជាបណ្តាសត្វទាំងឡាយ គោមួយៗ ដែលគេត្រូវនាំទៅសម្លាប់។
ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះគង់ស្លាប់ ព្រោះជរាពុំខាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះគង់ស្លាប់ ព្រោះជរាពុំខាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន។