ឃ្លាន​ ស្រេ​ក ឧច្ចារៈ​ បស្សាវៈ​ សម្ផ័​ស្ស​ របោម​ មូស​ ខ្យល់​ កំ​ដៅ​ថ្ងៃ និង​ពស់​តូច​ ពស់​ធំ​ទាំងឡាយ​ ទាំង​នេះ​ លោក​ហៅថា​ អន្ត​រាយ​បា្រ​កដ​ ដូច្នេះ​ឯង។
 អន្តរាយ​កំបាំង​ តើ​ដូចម្តេច។ កាយទុច្ចរិត​ វចីទុច្ចរិត​ មនោ​ទុច្ចរិត​ កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ ព្យាបាទ​នី​វរ​ណៈ​ ថីនមិទ្ធ​នី​វរ​ណៈ​ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ វិចិកិច្ឆា​នី​វរ​ណៈ​ រាគៈ​ ទោសៈ​ មោហៈ​ សេចក្តី​ក្រោធ​ ការ​ចងក្រោធ​ទុក​ ការ​លុបលាង​គុណ​អ្នកដទៃ​ ការ​លើកខ្លួន​ សេចក្តី​ឈ្នានីស​ សេចក្តី​កំណាញ់​ ពុតត្បុត​ ការ​អួតអាង​ ការ​រឹងត្អឹង​ ការ​ប្រណាំង​ប្រជែង​ ការ​ប្រកាន់ខ្លួន​ ការ​មើលងាយ​គេ​ សេចក្តី​ស្រវឹង​ សេចក្តី​ប្រហែសធ្វេស​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ ការ​តាក់តែង​អកុសល​ទាំងអស់​ ទាំងនេះ​ លោក​ហៅថា​ អន្តរាយ​កំបាំង។
 សំនួរ​ត្រង់​ពាក្យ​ថា​ អន្តរាយ​ តើ​អន្តរាយ​ដោយ​អត្ថ​ថាដូចម្តេច។ អន្តរាយ​ ព្រោះ​ហេតុ​ទន្ទ្រាន​ អន្តរាយ​ព្រោះ​ហេតុប្រ​ព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​វិនាស​ អន្តរាយ​ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ។
 អន្តរាយ​ព្រោះ​ហេតុ​ទន្រ្ទាន​ តើ​ដូចម្តេច។ អន្តរាយ​ទាំងឡាយ​នោះ​
ថយ | ទំព័រទី ២៣ | បន្ទាប់