ព្រោះហេតុនោះ​ ទើប​ខ្ញុំ​មិន​សោក​ស្តាយ​ក្នុង​កាលដែល​គួរ​សោក​ស្តាយ​ ព្រះចន្ទ​ រះ​ឡើង ពេញវង់​ លិចទៅ​ ព្រះអាទិត្យ​រះ​ឡើ​ង ហើយ​អស្តង្គត​ទៅ​ នែអ្នក​ជាស​ត្រូវ​ លោកធម៌​ទាំងឡាយ​ ខ្ញុំ​ដឹង​ច្បាស់​ហើយ​ ព្រោះហេតុនោះ​ ខ្ញុំ​ទើប​មិន​សោក​ស្តាយ​ក្នុង​កាលដែល​គួរ​សោក​ស្តាយ។

 ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ខន្ធ​បញ្ចកៈ រមែង​សាបសូន្យ​ដោយ​មរណៈ។
 [១៩៣​] អធិប្បាយ​ពាក្យ​ថា​ បុរស​សំគាល់​នូវ​ខន្ធ​បញ្ចកៈ​ណា​ថា នេះ​របស់​អញ​ ត្រង់​ពាក្យ​ថា​ ខន្ធ​បញ្ចកៈ​ណា​ គឺ​ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ។ ពាក្យ​ថា​ បុរស​ គឺ​ ការរាប់​ ឈ្មោះ​ បញ្ញត្តិ​ លោក​វោហា​រ នាម​ អំពើ​របស់​នាម​ ពាក្យ​ទ្រទ្រង់​ទុក​នូវ​នាម​ ភាសា​ ព្យញ្ជនៈ​ ការ​ហៅរក។ ពាក្យ​ថា​ សំគាល់​ថា​ នេះ​របស់​អញ​ គឺ​សំគាល់​ក្នុង​ការ​សំគាល់​ដោយ​តណ្ហា​ សំគាល់​ក្នុង​ការ​សំគាល់​ដោយ​ទិដ្ឋិ​ សំគាល់​ក្នុង​ការ​សំគាល់​ដោយ​មានះ​ សំគាល់​ក្នុង​ការ​សំគាល់​ដោយ​កិលេស សំគាល់​ក្នុង​ការ​សំគាល់​ដោយ​ទុច្ចរិត​ សំគាល់​ក្នុង​ការ​សំគាល់​ដោយ​បយោគៈ​ សំគាល់​ក្នុង​ការ​សំគាល់​ដោយ​វិបាក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុរ​សសំគាល់​ខន្ធ​បញ្ចកៈ​ណា​ថា​ នេះ​របស់​អញ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់