[១៩៤] ពាក្យថា បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ គឺ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ពិចារណា ឈ្វេងយល់ ធ្វើឲ្យបា្រកដនូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងច្បាស់ដំណើរនុ៎ះ។ ពាក្យថា បណ្ឌិត គឺអ្នកមានបា្រជ្ញា មានញាណ មានបញ្ញា ភ្លឺច្បាស់ មានបញ្ញាធ្លុះធ្លាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ។
[១៩៥] អធិប្បាយពាក្យថា ជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ ត្រង់ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា អ្នករាប់អាន គឺអ្នករាប់អានព្រះពុទ្ធ អ្នករាប់អានព្រះធម៌ អ្នករាប់អានព្រះសង្ឃ បុគ្គលនោះ តែងរាប់អានព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏ទ្រង់រាប់អានបុគ្គលនោះ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក មានចិត្តរឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ជាអ្នកឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនរាប់អានតថាគតទេ