មួយទៀត​ ភិក្ខុ​ទាំងនោះ​ បា្រស​ចាក​ធម៌​វិន័យ​នេះ​ហើយ​ ភិក្ខុ​ទាំងនោះ​ មិនដល់​នូវ​ការ​ចំរើន​ លូតលាស់​ ធំ​ទូលាយ​ ក្នុង​ធម៌​វិន័យ​នេះ​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ លុះតែ​ពួក​ភិក្ខុ​ណា​ មិន​កុហក​ មិន​ចរចា​ហួសហេតុ​ មាន​បា្រ​ជ្ញា​ខ្ជាប់ខ្ជួន​ មិន​រឹងត្អឹង​ មានចិត្ត​តាំង​មាំ​ល្អ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ទាំងនោះ​ឯង​ ឈ្មោះថា​ អ្នក​រាប់អាន​តថាគត​ មួយទៀត​ ភិក្ខុ​ទាំងនោះ​ មិន​បា្រស​ចាក​ធម៌​វិន័យ​នេះ​ទេ​ ភិក្ខុ​ទាំងនោះ​ ដល់​នូវ​សេចក្តី​ចំរើន​ លូតលាស់​ ធំ​ទូលាយ​ ក្នុង​ធម៌​វិន័យ​នេះ។
ពួក​ភិក្ខុ​ណា​ ជា​អ្នក​កុហក​ រឹងត្អឹង​ ចរចា​ហួសហេតុ​ មានការ​ជាប់​ចំពាក់​ ឆ្មើងឆ្មៃ​ មានចិត្ត​មិន​តាំ​ងមាំ​ ភិក្ខុ​ទាំង​នោះ​ មិន​លូតលាស់​ក្នុង​ធម៌​ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ទេ​ ​ពួក​ភិក្ខុ​ណា​ ជា​អ្នក​មិន​កុហក​ មិន​ចរចា​ហួស​ហេតុ​ មា​នបា្រ​ជ្ញា​ខ្ជាប់ខ្ជួន​ មិន​រឹងត្អឹង​ មានចិត្ត​តាំង​មាំ​ល្អ ភិក្ខុ​ទាំងនោះ​ ទើ​បលូតលាស់​ក្នុង​ធម៌​ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ។

 ពាក្យ​ថា​ បណ្ឌិត​ជា​អ្នក​រាប់អាន​ មិន​គប្បី​បង្អោន​ទៅ​ក្នុង​សេចក្តី​ហួងហែង​ បាន​សេចក្តី​ថា​ បុគ្គល​អ្នក​រាប់អាន​ (ព្រះ​រត្នត្រ័យ​) គប្បី​លះបង់​សេចក្តី​ហួងហែង​គឺ​តណ្ហា​ រលាស់ចោល​សេចក្តី​ហួងហែង​ គឺ​ទិដ្ឋិ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់