បុរស​ភ្ញាក់​ឡើង​ហើយ​ មិនឃើញ​អារម្មណ៍​ដែល​ចួប​ប្រទះ​ដោយ​ការយល់​សប្តិ​យ៉ាងណា​ បុគ្គល​មិនឃើញ​ជន​ជាទីស្រឡាញ់​ ដែល​ធ្វើ​មរណកាល​ ទៅកាន់បរលោក​ហើយ​ ក៏​យ៉ាងនោះ​ដែរ។
[២០១​] នាម​នេះ​ របស់​ពួក​ជន​ណា​ ដែលគេ​តែង​ពោល​ ​ពួក​ជន​នោះ​ គេ​ឃើញ​ខ្លះ​ ឮខ្លះ​ នាម​ហ្នឹងឯង​របស់​សត្វ​ទៅ​កាន់​បរលោក​ ដែលគេ​គួរ​ហៅ​បាន​ រមែង​សល់​នៅ។

 [២០២​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​ជន​នោះ​ គេ​ឃើញ​ខ្លះ​ ឮខ្លះ​ ត្រង់​ពាក្យ​ថា​ គេ​ឃើញ​ គឺ​ពួក​ជន​ណា​ ដែល​ចួប​ប្រទះ​ដោយ​ចក្ខុវិញ្ញាណ។ ពាក្យ​ថា​ ឮ គឺ​ពួក​ជន​ណា​ ដែល​ចួប​ប្រទះ​ដោយ​សោតវិញ្ញាណ។ ពាក្យ​ថា​ ​ពួក​ជន​នោះ​ គឺ​ក្សត្រិយ៍​ ព្រាហ្មណ៍​ វេស្សៈ​ សុ​ទ្ទៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ និង​មនុស្ស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​នោះ​ គេ​ឃើញ​ខ្លះ​ ឮខ្លះ។
 [២០៣​] អធិប្បាយ​ពាក្យ​ថា​ នាម​នេះ​ របស់​ពួក​ជន​ណា​ ដែលគេ​តែង​ពោល​ ត្រង់​ពាក្យ​ថា​ របស់​ពួក​ជន​ណា​ គឺ​របស់​ពួក​ក្សត្រិយ៍​ ព្រាហ្មណ៍​ វេស្សៈ​ សុទ្ទៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ មនុស្ស​ណា។ ពាក្យ​ថា​ នាម​ គឺ​ ការរាប់​ឈ្មោះ​ បញ្ញា​តិ្ត​ លោកវោហារ​ នាម​
ថយ | ទំព័រទី ២៣៩ | បន្ទាប់