រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តក្នុងចក្ខុទ្វារឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទា្វរ ញុំាងចិត្តក្នុងកាយទ្វារ ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ស្លាបមាន់ ឬទងសរសៃដែលគេដាក់ក្នុងភ្លើង រមែងរួញ ខ្មូរ វិលវិញ មិនលា យ៉ាងណាមិញ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ក៏យ៉ាងនោះដែរ ញុំាងចិត្តក្នុងចក្ខុទ្វារ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទ្វារ ញុំាងចិត្តក្នុងកាយទ្វារ