ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុកបម្រុង។ ព្រោះហេតុនោះ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ។ ពាក្យថា របស់ភិក្ខុ គឺរបស់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ។
[២១០] ពាក្យថា គប់រកអាសនៈស្ងាត់ សេចក្តីថា ភិក្ខុអង្គុយក្នុងទីណា ទីនោះ លោកហៅថាអាសនៈ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹកឈើ កម្រាលចំបើង។ អាសនៈនោះជាទីស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឃើញរូបមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឮសំឡេងមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការធុំក្លិនមិនជាទីសប្បាយ ចាកការលិទ្ធភ្លក្សរសមិនជាទីសប្បាយ ចាកការពាល់ត្រូវផ្សព្វមិនជាទីសប្បាយ ចាកកាមគុណទាំង ៥ មិនជាទីសប្បាយ។ កាលគប់រក ភពប្រសព្វ សេពគប់ អាស្រ័យ ចូលចិត្ត ផ្តេកផ្តិត ចំពោះអាសនៈនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប់រកអាសនៈស្ងាត់។