ចីវរប្បច្ច័យ​ បិណ្ឌបាតប្បច្ច័យ​ សេនា​សន​ប្ប​ច្ច័​យ គិលាន​ប្ប​ច្ច័​យភេសជ្ជ​បរិក្ខារ​ កាមធាតុ​ រូបធាតុ​ អរូបធាតុ​ កាមភព​ រូបភព​ អរូបភព​ សញ្ញា​ភព​ អស​ញ្ញា​ភព​ នេវ​សញ្ញា​នា​សញ្ញា​ភព​ ឯកវោការ​ភព​ ចតុ​វោការ​ភព​ បញ្ចវោការ​ភព​ អារម្មណ៍​ជា​អតីត​ អនាគត​ បច្ចុប្បន្ន​ អារម្មណ៍​ដែល​ឃើញ​ ឮ ប៉ះពាល់​ ឬគប្បី​ដឹង​ គឺ​មិន​អាស្រ័យ​នៅ​ព្រម មិន​ពួន​សម្ងំ​ មិន​ចូល​ទៅ​ជិត​ មិន​ជ្រុលជ្រប់​ មិន​ចុះ​ចិត្ត​ស៊ប់​ ជា​អ្នក​ចេញទៅ​ រលាស់​ចេញ​ រួច​ស្រឡះ​ បា្រស​ចេញ​ មានចិត្ត​ប្រាសចាក​ សេចក្តី​សល់​វល់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​ មិន​អាស្រ័យ​នៅ​ក្នុង​វត្ថុ​ទាំងពួង។
 [២១៤​] អធិប្បាយ​ពាក្យ​ថា​ មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ទាំង​មិន​ធ្វើ​សេចក្តី​ស្អប់​ ត្រង់​ពាក្យ​ថា​ សេចក្តី​ស្រឡាញ់​ បាន​ដល់​ សេចក្តី​ស្រឡាញ់​ ២ គឺ​ ​ពួក​សត្វ​ ១ សង្ខារ​ ១។
 ពួក​សត្វ​ជាទីស្រឡាញ់​ តើ​ដូចម្តេច។ ​ពួក​ជន​ណា​ក្នុង​លោក​នេះ​ ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ប្រាថ្នា​ប្រយោជន៍​ ប្រាថ្នា​សប្បាយ​ ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ ដល់​មុនិ​នោះ​ ទោះជា​មាតា​ក្តី​ បិតា​ក្តី​ បងប្អូន​ប្រុស​ក្តី​ បងប្អូន​ស្រ្តី​ក្តី​ បុត្ត​ក្តី​ ធីតា​ក្តី​ មិត្ត​ក្តី​ អាមាត្យ​ក្តី​ ញាតិ​ក្តី​ សាលោហិត​ក្តី​ នេះ​ពួក​សត្វ​ជាទីស្រឡាញ់​ ។
ថយ | ទំព័រទី ២៥១ | បន្ទាប់