[២២១​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​មាន​ប្រាជ្ញា​កំចាត់​ មិន​សំគាល់​ចំពោះ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ ដោយ​វត្ថុ​នោះ​ ត្រង់​ពាក្យ​ថា បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​សេចក្តី​ថា​ បញ្ញា​ លោក​ហៅថា​ ប្រាជ្ញា​កំចាត់ បានខាង​ប្រាជ្ញា​ សេចក្តី​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង​ ការពិចារណា​ធម៌​ សេចក្តី​យល់​ត្រូវ។ បញ្ញា លោក​ហៅថា​ ប្រាជ្ញា​កំចាត់​ តើ​ព្រោះ​ហេតុ​ដូចម្តេច។ កាយទុច្ចរិត​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ​ ដោយ​បញ្ញា​នោះ។ វចីទុច្ចរិត លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ។ មនោ​ទុច្ចរិត​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ។ រាគៈ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ។ ទោសៈ​ មោហៈ​ កោ​ធៈ​ ឧបនាហៈ​ មក្ខៈ​ បឡា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ថេយ្យៈ​ ថម្ភៈ​ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់ក្រវាយ​ទាំង​អស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ ការ​តាក់តែង​អកុសល​ទាំងអស់​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ។ ហេតុ​នោះ​ បញ្ញា លោក​ហៅថា ប្រាជ្ញា​កំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ​ ដោយ​សម្មាទិដ្ឋិ។
ថយ | ទំព័រទី ២៥៧ | បន្ទាប់