យ៉ាងណា​ ធម៌​របស់​ជន​ពីរ​នាក់​ដែល​ត្រេកអរ​ ត្រេកអរ​ខ្លាំង​ ជោក​ (ដោយ​រាគៈ​) រួបរឹត​ (ដោយ​រាគៈ​) មានចិត្ត​ត្រូវ​កិលេស​គ្រប​សង្កត់​ ស្មើគ្នា​ទាំងពីរ​នាក់​ ព្រោះហេតុនោះ​ ទើប​លោក​ហៅថា​ មេថុនធម្ម​ យ៉ាងនោះ​ដែរ។ ពាក្យ​ថា​ ប្រក​បរឿយៗ​ក្នុង​មេថុន​ បាន​សេចក្តី​ថា​ ប្រកប​ តាក់​តែង​ ប្រ​ដុ​ងប្រជា​ ប្រកប​ព្រម​ក្នុង​មេថុនធម្ម​ ប្រព្រឹត្ត​មេថុនធម្ម​នោះ​ ក្រាស់​ដោយ​មេថុនធម្ម​នោះ​ គោរព​មេថុនធម្ម​នោះ​ ឱន​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ទោរ​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ឈមមុខ​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ចុះចិត្តស៊ប់​ទៅ​ក្នុង​មេថុនធម្ម​នោះ​ ធ្វើមេ​ថុន​ធម្ម​នោះ​ឲ្យ​ជាធំ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ប្រក​បរឿយៗ​ ក្នុង​មេថុន។
 [២២៦​] អធិប្បាយ​ពាក្យ​ថា​ ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យៈ​មាន​អាយុ​ ក្រាបទូល​យ៉ាងនេះ​ ត្រង់​ពាក្យ​ថា​ យ៉ាងនេះ​ គឺជា​ពាក្យ​ភ្ជាប់​បទ​ ជាប់​ដោយបទ​ បំពេញ​បទ​ ប្រជុំ​នៃ​អក្ខរៈ​ សម្រួល​ព្យញ្ជនៈ​ ពាក្យ​ថា​ យ៉ាងនេះ​ នុ៎ះ​ជាលំដាប់​នៃ​បទ។ ពាក្យ​ថា​ មាន​អាយុ​ គឺ​ពាក្យ​ ជាទីស្រឡាញ់​ ពាក្យជា​ទី​គោរព​ ពាក្យ​ប្រកបដោយ​សេចក្តី​គោរព​ ពាក្យ​ថា​ មាន​អាយុ​នុ៎ះ​ ជា​ពាក្យ​ប្រកបដោយ​សេចក្តី​កោតក្រែង។ ពាក្យ​ថា​ តិស្សៈ​ គឺជា​នាម​ ការរាប់​ ឈ្មោះ​ បញ្ញត្តិ​ វោហារ​ ជា​នាម​ អំពើ​របស់​នាម​ ពាក្យ​ទ្រទ្រង់​ទុក​នូវ​នាម​ ភាសា​ ព្យញ្ជនៈ​ ការ​ហៅ​រក​នៃ​ព្រះ​ថេរៈ​នោះ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់