កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ជាអ្នកស្ងាត់ដោយកាយ ភិក្ខុនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សម្រេចកិរិយាដេកម្នាក់ឯង ចូលទៅកាន់ស្រុក បិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្ក្រមម្នាក់ឯង ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង នេះកាយវិវេក។
ចិត្តវិវេក តើដូចម្តេច។ ចិត្តរបស់ភិក្ខុអ្នកចូលបឋមជ្ឈាន ជាចិត្តស្ងាត់ចាកនីវរណៈ ចិត្តរបស់ភិក្ខុអ្នកចូលទុតិយជ្ឈាន ជាចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចិត្តរបស់ភិក្ខុអ្នកចូលតតិយជ្ឈាន ជាចិត្តស្ងាត់ចាកបីតិ ចិត្តរបស់ភិក្ខុ អ្នកចូលចតុត្ថជ្ឈាន ជាចិត្តស្ងាត់ចាកសុខ និងទុក្ខ ចិត្តរបស់ភិក្ខុអ្នកចូលអាកាសានញ្ចាយតនៈ ជាចិត្តស្ងាត់ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលវិញ្ញាណញ្ចាយតនៈ ជាចិត្តស្ងាត់ ចាកអាកាសានញ្ចាយតនសញ្ញា