ចិត្ត​របស់​ភិក្ខុ​អ្នក​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ​ ជា​ចិត្តស្ងាត់​ចាក​វិ​ញ្ញាណ​ញ្ចា​យតន​សញ្ញា​ ចិត្ត​របស់​ភិក្ខុ​អ្នក​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ជា​ចិត្តស្ងាត់​ចាក​អា​កិ​ញ្ចញ្ញា​យតន​សញ្ញា​ ចិត្ត​របស់​ភិក្ខុ​អ្នក​ដល់​សោតៈ​ ជា​ចិត្តស្ងាត់​ចាក​សក្កា​យទិដ្ឋិ​ ចាក​វិចិកិច្ឆា​ ចាក​សីលព្វត​បរា​មា​សៈ​ ចាក​ទិ​ដ្ឋានុ​ស័យ​ ចាក​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ចាក​កិលេស​ទាំងឡាយ​ ដែល​តាំងនៅ​ជាមួយគ្នា​នឹ​ងសញ្ញោជនៈ​ទាំងនោះ​ ចិត្ត​របស់​ភិក្ខុ​ជាស​កទា​គាមិ​ ជា​ចិត្តស្ងាត់​ចាក​កាមរាគ​សញ្ញោជនៈ​ ចាក​បដិឃ​សញ្ញោជនៈ​ដ៏​គ្រោត​គ្រាត​ ចាក​កាមរាគានុស័យ​ ចាក​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត​ ចាក​កិលេស​ដែល​តាំង​នៅ​ជាមួយ​នឹ​ងសញ្ញោជនៈ​ទាំងនោះ​ ចិត្ត​របស់​ភិក្ខុ​ជា​អនាគាមិ​ ជា​ចិត្តស្ងាត់​ចាក​កាម​រាគ​សញ្ញោជនៈ​ និង​បដិឃ​សញ្ញោជនៈ​ដែល​លាយឡំ​នៅ​ដ៏​ល្អិត​ ចាក​កាម​រាគានុស័យ​ ចាក​បដិ​ឃានុ​ស័យ​ដែល​លាយឡំ​នៅ​ដ៏​ល្អិត​ ចាក​កិលេស​ដែល​តាំងនៅ​ជាមួយ​នឹ​ងសញ្ញោជនៈ​ទាំងនោះ​ ចិត្ត​របស់​ភិក្ខុ​ជា​ព្រះអរហន្ត​ ជា​ចិត្តស្ងាត់​ចាក​រូប​រាគៈ​ អរូប​រាគៈ​ មា​នះ​ ឧទ្ធច្ចៈ​ អវិជ្ជា​ មា​នា​នុ​ស័យ​ ភវ​រា​គា​នុ​ស័យ​ អវិ​ជ្ជានុ​ស័យ​ ចាក​កិលេស​ដែល​តាំងនៅ​ជាមួយ​នឹ​ងសញ្ញោជនៈ​ទាំងនោះ​ ចាក​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ នេះ​ចិត្តវិវេក។
ថយ | ទំព័រទី ២៦៦ | បន្ទាប់