ឧបធិវិវេក តើដូចម្តេច។ កិលេស ខន្ធ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ។ អមតនិព្វាន លោកហៅថាឧបធិវិវេក បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាកតម្រេក ការរលត់ និព្វាន នេះ ឧបធិវិវេក។
កាយវិវេក សម្រាប់អ្នកមានកាយគេចចេញ (ចាកពួក) អ្នកត្រេកអរចំពោះនេក្ខម្មៈ ចិត្តវិវេក ; សម្រាប់អ្នកមានចិត្តបរិសុទ្ធិ អ្នកដល់សេចក្តីផូរផង់ដ៏ក្រៃលែង ឯឧបធិវិវេក សម្រាប់បុគ្គលមិនមានឧបធិ អ្នកដល់នូវវិសង្ខារ គឺព្រះនិព្វាន។
ពាក្យថា សិក្សាក្នុងវិវេក គឺព្រះថេរៈនោះ មានសិក្ខាសិក្សាហើយដោយប្រក្រតី តែលោកសូមធម្មទេសនា បានពោលយ៉ាងនេះថា នឹងសិក្សាក្នុងវិវេក។ ហេតុនោះ ព្រះថេរៈ ឈ្មោះតិស្សមេត្តេយ្យៈ ពោលថា

(ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗក្នុងមេថុន យើងខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក។