[២៣០] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនារបស់បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម រមែងវិនាសដោយពិត ទាំងបុគ្គលនោះ ក៏រមែងប្រតិបត្តិខុស អំពើនុ៎ះ មិនមែនជាអំពើប្រសើរចំពោះបុគ្គលនោះទេ។
[២៣១] ពាក្យថា បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការចួបជុំរបស់បុគ្គលពីរ ៗ នាក់។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ដូច្នេះ។ ជនពីរនាក់ធ្វើជំលោះ លោកហៅថាគូជម្លោះ ជនពីរនាក់ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ធ្វើការជជែកគ្នា លោកហៅថាគូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា