មាន​កិ​លេ​សបំ​បា​ក់​បង់​ហើយ ហេតុ​នោះ​ឈ្មោះថា ព្រះ​មាន​ព្រះ​ភាគ។ ទ្រង់​បែងចែក រំលែក​ធម្មរតនៈ ហេតុ​នោះ​ឈ្មោះថា​ ព្រះមានព្រះភាគ។ ជា​អ្នកធ្វើ​នូវ​ទី​បំផុត​នៃ​ភព ហេតុ​នោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មាន​ព្រះ​កាយ​ចំរើន​ហើយ ហេតុ​នោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មាន​សីល​ចំរើន​ហើយ មានចិត្ត​ចំរើន​ហើយ មា​នបា្រ​ជ្ញា​ចំរើន​ហើយ ហេតុ​នោះ​ឈ្មោះថា​ ព្រះមានព្រះភាគ។ មួយទៀត ព្រះ​មាន​បុណ្យ​ទ្រង់​គប់​រក​សេនាសនៈ​ស្ងាត់​ គឺ​ព្រៃតូច និង​ព្រៃធំ មិន​មាន​សំឡេង មិន​មាន​ការ​គឹកកង ជាទី​ប្រាសចាក​ខ្យល់​ដែល​កើតអំពី​កាយ​នៃ​ជន​ ជាទី​ស្ងាត់​កំបាំង​របស់​មនុស្ស​ ជាទី​សមគួរ​ដល់​ការ​ពួន​សម្ងំ ហេតុ​នោះ​ឈ្មោះថា​ ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះ​អង្គ​មាន​ចំណែក​ចីវរ​ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ហេតុ​នោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គ​មាន​ចំណែក​អត្ថ​រស ធម្មរស វិមុត្តិ​រស អធិសីល អធិចិត្ត និង​អធិប្បញ្ញា ហេតុ​នោះ​ ឈ្មោះថា​ ព្រះមានព្រះភាគ។ មួយទៀត​ ព្រះមានបុណ្យ ព្រះអង្គ​មាន​ចំណែក​ឈាន ៤ អប្ប​មញ្ញា ៤ អរូប​សមាបត្តិ ៤ ហេតុ​នោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត​ ព្រះមានបុណ្យ ព្រះអង្គ​មាន​ចំ​ណែ​កវិ​មោក្ខ ៨ អភិ​ភា​យតនៈ​ ៨
ថយ | ទំព័រទី ២៧០ | បន្ទាប់