[២៣២​] ពាក្យ​ថា សាសនា​វិនាស​ បាន​ដល់​សាសនា​វិនាស​ដោយហេតុ ២ គឺ​បរិយត្តិ​សាសនា ក៏​វិនាស បដិបត្តិ​សាសនា ក៏​វិនាស។
 បរិយត្តិ​សាសនា តើ​ដូចម្តេច។ ពុទ្ធវចនៈ​ណា គឺ​សុ​ត្តៈ គេ​យ្យៈ​ វេយ្យាករណៈ គាថា ឧទានៈ​ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ​ វេ​ទល្លៈ ដែល​បុគ្គល​នោះ​រៀន​ហើយ នេះ​បរិយត្តិ​សាសនា។ បរិយត្តិ​សាសនា​វិនាស បាត់បង់​ទៅ (បុគ្គល​នោះ​) ទៅជា​បុគ្គល​ខាងក្រៅ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សាសនា​វិនាស យ៉ាងនេះ​ខ្លះ។
 បដិបត្តិ​សាសនា តើ​ដូចម្តេច។ សេចក្តី​ប្រតិបត្តិ​ដោយ​ប្រពៃ​ សេចក្តី​ប្រតិបត្តិ​ដ៏​សមគួរ សេចក្តី​ប្រតិបត្តិ​មិនជា​សឹកសត្រូវ​ សេចក្តី​ប្រតិបត្តិ​ចំ​ពោះ​ប្រ​យោ​ជន៍​តាម​លំដាប់ សេចក្តី​ប្រតិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ភាព​បុគ្គល​អ្នកធ្វើ​ឲ្យ​បរិបូរណ៌​ក្នុង​សីល​ទាំងឡាយ​ ភាព​បុគ្គល​មាន​ទ្វារ​គ្រប់​គ្រង​ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ ភាព​បុគ្គល​អ្នកដឹង​ប្រមា​ណក្នុង​ភោជន​ សេចក្តី​ប្រក​បរឿយៗ​ ក្នុង​ការ​ភ្ញាក់​រលឹក​ សតិ និ​ងសម្បជញ្ញៈ​ សតិបដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិ​យ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិ​យម​គ្គ​ប្រកប​ដោយ​អង្គ​ ៨ នេះ​បដិបត្តិ​សាសនា។ បដិបត្តិ​សាសនា​នោះ រមែង​វិនាស​ បាត់បង់​ទៅ (បុគ្គល​នោះ​) ទៅជា​បុគ្គល​ខា​ងក្រៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សាសនា​វិនាស យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ២៧២ | បន្ទាប់