បុគ្គលនោះ ដើរតែម្នាក់ឯង ឈរតែម្នាក់ឯង អង្គុយតែម្នាក់ឯង សម្រេចការដេកតែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តតែម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក យ៉ាងនេះ។
[២៣៧] អធិប្បាយពាក្យថា បុគ្គលណា សេពមេថុនធម្ម ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស។បេ។ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ពាក្យថា បុគ្គលណា សេពមេថុនធម្ម បានសេចក្តីថា បុគ្គលនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់ដើម្បីភាពជាបុគ្គលថោកទាប ហើយគប់រក សេពគប់ សេពសម្ភព សេពចំពោះមេថុនធម្មក្នុងសម័យដទៃ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សេពមេថុនធម្ម។
[២៣៨] អធិប្បាយពាក្យថា ដូចជាយានដែលភ្លូកហើយក្នុងលោក ត្រង់ពាក្យថា យាន គឺយានទឹមដោយដំរី យានទឹមដោយសេះ យានទឹមដោយគោ យានទឹមដោយពពែ