ឡើង​កាន់​សង្ខារ​ទាំងឡាយ​មិន​ស្មើ​ ឡើង​កាន់​កាមគុណ​ ៥ មិន​ស្មើ​ ឡើង​កាន់​នី​វរ​ណៈ​ទាំងឡាយ​មិន​ស្មើ​ យ៉ាងនោះ​ដែរ​ យាន​ភ្លូក​ហើយដែល​គេ​មិនបាន​ទូន្មាន​ មិន​បាន​ធ្វើ​ មិនបាន​បង្ហាត់​នោះ​ រមែង​កិន​ជន​អ្នក​បរ​ យ៉ាងណា​ បុគ្គល​អ្នក​ភ្លាត់​នោះ​ ប្រៀប​ដោយ​យាន​ភ្លូក​ហើយ​ រមែង​កិន​ខ្លួន​ក្នុង​នរក​ កិន​ខ្លួន​ក្នុង​កំណើត​តិរច្ឆាន​ កិន​ខ្លួន​ក្នុង​បិ​ត្តិ​វិស័យ​ កិន​ខ្លួន​ក្នុង​មនុស្សលោក​ កិន​ខ្លួន​ក្នុង​ទេវលោក​ យ៉ាងនោះ​ដែរ។ យាន​ភ្លូក​ហើយ​ដែលគេ​មិនបាន​ទូន្មាន​ មិនបាន​ធ្វើ​ មិនបាន​បង្ហាត់​នោះ​ រមែង​ភ្លូក​ធ្លាក់ទៅក្នុង​ជ្រោះ​ យ៉ាងណា​ បុគ្គល​អ្នក​ភ្លាត់​នោះ​ ប្រៀប​ដោយ​យាន​ភ្លូក​ហើយ​ រមែង​ធ្លាក់ចុះ​ក្នុង​ជ្រោះ​ គឺជា​តិ​ខ្លះ​ ធ្លាក់ចុះ​ក្នុង​ជ្រោះ​ គឺ​ជរា​ខ្លះ​ ធ្លាក់ចុះ​ក្នុង​ជ្រោះ គឺ​ព្យាធិ​ខ្លះ​ ធ្លាក់ចុះ​ក្នុង​ជ្រោះ​ គឺ​មរណៈ​ខ្លះ​ ធ្លាក់ចុះ​ក្នុង​ជ្រោះ គឺ​សេចក្តី​សោក​ សេចក្តី​ខ្សឹកខ្សួល​ ទុក្ខ​ ទោមនស្ស​ និ​ងសេចក្តី​ចង្អៀតចង្អល់​ខ្លះ​ យ៉ាងនោះ​ដែរ។ ពាក្យ​ថា​ ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​មនុ​ស្ស​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដូចជា​យាន​ដែល​ភ្លូក​ហើយ​ក្នុង​លោក។
 [២៣៩​] អធិប្បាយ​ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ហៅ​បុគ្គល​នោះ​ ថា​ជា​បុថុជ្ជន​ថោកទាប​ ត្រង់​ពាក្យ​ថា​ បុថុជ្ជន​ គឺ​ឈ្មោះថា​បុថុជ្ជន​ ដោយ​សេចក្តី​ដូចម្តេច។ ឈ្មោះថា​បុថុជ្ជន​ ព្រោះ​ញុំាង​កិលេស​ក្រាស់​ឲ្យ​កើត។
ថយ | ទំព័រទី ២៧៧ | បន្ទាប់