បុគ្គលណា ប្រព្រឹត្តតែម្នាក់ឯងក្នុងកាលមុន ហើយសេពមេថុនធម្ម អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថាជា បុថុជ្ជនថោកទាបក្នុងលោក ដូចជាយានដែលភ្លូកហើយ។
[២៤០] យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម។
[២៤០] យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម។
[២៤១] ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ មានសេចក្តីអធិប្បាយដូចតទៅនេះ ចុះយស តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងភាពជាសមណៈក្នុងកាលមុន នេះឈ្មោះថា យស។ ចុះកេរ្តិ៍ឈ្មោះ តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ កាលនៅក្នុងភាពជាសមណៈក្នុងកាលមុន ជាអ្នកពេញដោយកេរ្តិ៍ឈ្មោះ និងសេចក្តីសរសើរ ជាបណ្ឌិត វាងវៃ មានបា្រជ្ញា ជាពហុស្សូត មានពាក្យដ៏វិចិត្រ មានបា្រជ្ញាល្អ ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ជាអ្នកទ្រទ្រង់វិន័យក្តី